-->
បុព្វកថា
មជ្ឈមណ្ឌលភាសា Concordia

មជ្ឈមណ្ឌលភាសា Concordia គឺជាអ្នកផ្តល់ការអប់រំ ជាអន្តរជាតិ ដែលរៀបចំផ្លូវ សម្រាប់សិស្សនិស្សិត អោយបានស្គាល់អំពី ប្រព័ន្ធសិក្សាភាសា ដែលមានប្រសិទ្ធិភាព។ CLC មានវត្ថុបំណង ចង់រៀបចំ អ្នកដឹកនាំពិភពលោក ជំនាន់ក្រោយ ដែលមានទាំងសម្ថភាព និងជំនាញ ជាភាសាផ្សេងៗ។

យើងត្រៀមរៀបចំ សិស្សគ្រប់វ័យ និងគ្រប់កម្រិតអោយទទួលបាន ការអប់រំភាសាអង់គ្លេស ដែលមានគុណភាពខ្ពស់ ដើម្បីឱ្យពួកគេ អាចចូលរៀននៅមហាវិទ្យាល័យ ទទូលបានអាជីពការងារ និងគោលដៅ ដែលពួកគេប្រាថ្នាចង់បាន។ យើងមានការប្ដេជ្ញា នាំសិស្សរបស់យើង ឈានដល់ គោលដៅសិក្សា របស់ពួកគេ និងដំនើរបន្តបន្ទាប់ បានយ៉ាងល្អ តាមផ្លូវដែលពួកគេ បានជ្រើសរើស ដោយផ្តល់ការប្រឹក្សាពិសេស ពីគ្រូមគ្គុទេសជំនាញរបស់យើង។

CLC នាំមកនូវប្រព័ន្ធអប់រំ តែមួយគត់ ដែលសហការ រួមបញ្ចូលជាមួយវិធីសាស្រ្តបង្រៀន ទំនើបៗ ជាច្រើន។ យើងបាននាំមកនូវ បច្ចេកវិទ្យា និងបរិបទនៃការអប់រំ ចុងក្រោយបំផុត ដើម្បីបង្កើន ប្រសិទ្ធភាព នៃការសិក្សារបស់សិស្ស។ កម្មវិធីសិក្សាពិសេសៗ រួមមាន ការសិក្សាផ្ទាល់ 1: 1 ការសិក្សាអានលើអុីនធឺណេត កម្មវិធីសិក្សាដែលអាចបត់បែនបាន និងអ្នកផ្តល់ប្រឹក្សានៃការសិក្សា ទាំងអស់ ត្រូវបានបញ្ចូល ក្នុងប្រព័ន្ធគ្រប់គ្រងការសិក្សាបស់យើង (LMS) ។

វាគឺជាបំណងប្រាថ្នារបស់យើង ដែលចង់ឱ្យសិស្ស ទទួលជោគជ័យ នៅក្នុងជីវិត មិនត្រឹមតែ ក្នុងការខិតខំប្រឹងប្រែង នៃការសិក្សារបស់ពួកគេ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ទទួលបាន អាជីពការងារ ប្រកបដោយគុណភាព និងសម្រេចបាន គោលដៅផងដែរ។

©2024 Concordia International