ពាក្យស្វាគមន៍របស់ចាងហ្វាងសាលា
លិខិតសារ របស់លោក ចាងហ្វាងសាលា
សូមអរគុណចំពោះ ចំណាប់អារម្មណ៍របស់លោកអ្នក ជាមួយមជ្ឈមណ្ឌលភាសាអង់គ្លេស Concordia ។ ក្នុងឋានៈជាចាងហ្វាង នៃមជ្ឍមណ្ឌល CLC និងជាគ្រូបង្រៀន ដ៏មានចិត្តផុសផុល ផ្នែកភាសាវិទ្យាម្នាក់ ខ្ញុំអាចថ្លែងប្រាប់ មាតាបិតានិងសិស្ស នូវបទពិសោធន៍ជាច្រើន ដ៏មានតម្លៃ ដែលយើងផ្តល់ជូន ដល់សិស្សរបស់យើងនៅទីនេះ។
បច្ចុប្បន្នភាព នៃប្រព័ន្ធអប់រំ បានបោះជំហានថ្មីឆ្ពោះទៅរក ប្រព័ន្ធថ្មីមួយ។ វិធីសាស្រ្តបង្រៀន នៅក្នុងថ្នាក់រៀន តាមបែបសម័យបច្ចុប្បន្ន បាននិងកំពុងដើរដល់ទីបញ្ចប់ ហើយវាកំពុងតែ វិវត្តទៅជាលក្ខណ:ប្រព័ន្ធ Platform ថ្មីមួយវិញ ។ ទន្ទឹមគ្នានេះដែរ ការប្រមូលព័ត៌មាន របស់យើង នៅក្នុងប្រព័ន្ធអប់រំជាទូទៅ នាពេលបច្ចុប្បន្ន បានដាក់កំហិតយ៉ាងខ្លាំង ដោយពឹងផ្ឌែកតែទៅលើ ទីកន្លែង សៀវភៅពុម្ភ និងការប្រាស្រ័យទាក់ទង តាមពាក្យសម្ដីជាដើម។ បុន្តែឥលូវនេះ ការវិវត្តន៍នៃឧស្សាហកម្មថ្មី បានបើកផ្លូវជាច្រើន ដើម្បីប្រមូល ចំណេះដឹងសំខាន់ៗ តាមរបៀបសាមញ្ញជាង។
នៅតាមសាកលវិទ្យាល័យ និងមហាវិទ្យាល័យជាច្រើន ជុំវិញពិភពលោក កំពុងដាក់បញ្ចូល អោយសិស្សប្រើប្រាស់ ប្រព័ន្ធកុំព្យួទ័រ និងការរៀនលាយបញ្ចូលគ្នា តាមអុីនធឹណេត យ៉ាងទូលំទូលាយ ។ សាស្រ្តាចារ្យ កំពុងដំណើរការថ្នាក់រៀន លើបរិបទស្វ័យសិក្សា ហើយសិស្ស ពឹងផ្អែកលើសម្ភារៈ និងមាតិកាសិក្សា ដែលចែករំលែក ដោយសាកលវិទ្យាល័យ និងវិទ្យាស្ថានផ្សេងៗ។
ប្រព័ន្ធដូចគ្នានេះដែរ ក៏កំពុងត្រូវបានអនុវត្ត ចំពោះការអប់រំ នៅក្នុងកម្រិតបឋមសិក្សា និងកម្រិតអនុវិទ្យាល័យផងដែរ។ ឯកសារឬសមា្ភរៈថតចម្លងផ្សេងៗ គឺជាបន្ទុកផ្នែកសេដ្ឋកិច្ច ដល់វិទ្យាស្ថានជាច្រើន ដូចជាការថែរក្សាមាតិកាសិក្សា ហើយនៅទីបំផុត ការចុះឈ្មោះបញ្ចូល មាតិកាសិក្សាថ្មី បានក្លាយជាបន្ទុកដល់សិស្ស។ សាលារៀនជាច្រើន បានចាប់ផ្ដើមអនុវត្ត កម្មវិធីបណ្ណាល័យអនឡាញ សម្រាប់សិស្សនិស្សិត របស់ពួកគេរួចហើយ និងបង្កើត បរិយាកាសថ្នាក់រៀន ដែលសិស្សម្នាក់ៗទទួលបាន ការបណ្ដុះបណ្ដាលចំនេះដឹង ស្របទៅតាម ជំនាញរបស់ពួកគេ។
ដើម្បីរួមបញ្ចូលគ្នា នូវប្រព័ន្ធអប់រំថ្មី ដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងការសិក្សាពិសេស មជ្ឈមណ្ឌលសិក្សាភាសា Concordia បានបង្កើតប្រព័ន្ធ Platform ថ្មីមួយ សម្រាប់សិស្សនិស្សិត ដើម្បីសិក្សាមាតិកាមេរៀនទាំងអស់ លើអ៊ីនធឺណិត និងត្រូវបានបណ្ដុះបណ្ដាលផ្ទាល់ ដោយគ្រូតាមរយៈការរៀន 1: 1។ លទ្ធផលដែលយើងបានឃើញ គឺទទួលបានជោគជ័យ គួរអោយកត់សម្គាល់ ខណៈពេលដែលសិស្ស មានភាពរីកចំរើន ក្នុងការសិក្សាផ្ទាល់ខ្លួន របស់ពួកគេ ដោយមិនមានដែនកំណត់ ចំពោះទីកន្លែងនិងពេលវេលា។
គន្លឹះក្នុងការរៀនភាសា ដែលទទួលបានជោគជ័យ គឺធ្វើយ៉ាងណា ត្រូវចំនាយពេល បង្កើនភាពស៊ាំធ្នឹក ទៅនឹងភាសា។ ការបង្ហាត់ភាសាអង់គ្លេស មិនអាចគ្រាន់តែបង្រៀន ដោយប្រើវិធីសាស្រ្ត ក្នុងការរៀបចំពន្យល់ វេយ្យាករណ៍ដ៏ស្មុគ្រស្មាញ និងទ្រឹស្ដីអភូតហេតុផ្សេងៗបានឡើយ។ វាគឺប្រៀបបានទៅនិង ចង្វាក់ភ្លេង ដែលត្រូវសិក្សា និងរៀនតាមរយៈ ការបង្ហាញពីអារម្មណ៍ និងមធ្យោបាយ នៃការចងចាំផ្សេងៗ។ ប្រព័ន្ធសិក្សាបញ្ចូលគ្នា ដែលអនុវត្តដោយ មជ្ឈមណ្ឌល CLC បានអនុញ្ញាតឱ្យមាន ការយល់ដឹងកាន់តែច្រើន អំពីបែបបទនៃភាសាអង់គ្លេស និងមាតិកាសិក្សាជាច្រើន លើអ៊ីនធឺណិត និងផ្តល់នូវឱកាសដ៏ល្អបំផុត សម្រាប់សិស្សដើម្បីអនុវត្តភាសា របស់ពួកគេ នៅក្នុងបរិយាកាសដែលផ្តល់ឱ្យ។
សរុបសេចក្តីមក គោលបំនងសំខាន់ នៃមជ្ឈមណ្ឌលភាសាអង់គ្លេស Concordia គឺជាលទ្ធផល នៃភាពជោគជ័យ របស់និស្សិតដែលបាន ត្រៀមខ្លួនដើម្បីបំរើ សកលភាវូបនីយកម្ម។
ខ្ញុំសូមអញ្ជើញ សិស្សានុសិស្ស មកពីទូទាំងពិភពលោក ចូលរួមចំណែក ក្នុងគម្រោងធំនេះ ដើម្បីក្លាយជា អ្នកដឹកនាំសកលលោកបន្ទាប់។ ខ្ញុំសូមអញ្ជើញអ្នក មកទស្សនាបរិវេណសាលា និងទស្សនាវេបសាយរបស់យើង។ វាជាសហគមន៍អន្ដរជាតិមួយ ដ៏អស្ចារ្យជាមួយនឹងថាមពល ដ៏រស់រវើកដែលនឹងធ្វើឱ្យអ្នកចាប់អារម្មណ៍។
ដោយសេចក្ដីរាប់អានអំពីខ្ញុំ
លោកសាស្រ្តាចារ្យ Charles Mercieca, Ph.D
ចាងហ្វាងសាលា