-->
កម្មវិធីសិក្សា
អំពីកម្មវិធីរបស់យើង

នៅមជ្ឈមណ្ឌល CLC យើង ផ្តល់នូវកម្មវិធីសិក្សា ដែលមានលក្ខណៈ ជាកម្មវិធីស្វ័យសិក្សា សម្រាប់សិស្សម្នាក់ៗ។ យើងសម្របសម្រួល កម្មវិធីសិក្សាទាំងអស ឱ្យសមស្របទៅនឹង តម្រូវការរបស់សិស្ស មិនថាជាការរៀនភាសាអង់គ្លេស សម្រាប់មុខរបរឬការងារ ឬរស់នៅក្នុងមជ្ឈដ្ឋាន ដែលប្រើប្រាស់ ភាសាអង់គ្លេស ឬចូលរៀននៅវិទ្យាល័យ និងសាកលវិទ្យាល័យ នៅបរទេសជាដើម។ កម្មវិធីរបស់យើង ត្រូវបានបង្កើតឡើង ប្រកបដោយជំនឿដ៏រឹងមាំ ថាការអប់រំដ៏ពិត គឺជាកម្មវិធីសិក្សា ដែលធ្វើអោយ ប្រសើរឡើង នូវគ្រប់បរិបទមូលដ្ឋាននៃភាសា រួមមានការអាន ការស្តាប់ ការសរសេរ និងការនិយាយ។ គោលបំណងនេះ បង្កើតឱ្យមានជា Pathway សម្រាប់និស្សិត ដែលមានបំណង ចង់ទៅសិក្សា នៅសាលាឯបរទេស ដែលតម្រូវអោយប្រើប្រាស់ ភាសាអង់គ្លេស។

ដើម្បីសំរេចគោលដៅ របស់មជ្ឈមណ្ឌលអប់រំយើង និងផ្តល់នូវបរិយាកាសការសិក្សាអប់រំ ដែលមានគុណភាព ដល់សិស្សដែលដាក់ពាក្យចូលសិក្សា មជ្ឈមណ្ឌល CLC សូមផ្តល់ជូន នូវកម្មវិធីសិក្សា ផ្នែកភាសាអង់គ្លេស ដូចខាងក្រោម:


កម្មវិធីភាសាអង់គ្លេស

កម្មវិធីភាសាអង់គ្លេស ផ្តល់ជូនដល់សិស្ស ដែលចង់ផ្តោត តែទៅលើ ការពង្រឹងបន្ថែម ភាសាអង់គ្លេសរបស់ខ្លួន។ កម្មវិធីនេះ ត្រូវបានបង្កើតឡើង ដើម្បីបង្កើនសមត្ថភាព ភាសារបស់សិស្ស ក្នុងគ្រប់ផ្នែកទាំងអស់ រួមទាំងការអាន ការស្តាប់ ការសរសេរ និងការនិយាយ។ គោលបំណងនៃកម្មវិធីនេះ ត្រូវបានគូសបញ្ជាក់ នៅក្នុងគុណតម្លៃ របស់យើង សម្រាប់សមត្ថភាព ភាសារបស់សិស្ស នៅក្នុងការនិយាយសន្ទនាជាក់ស្តែង ដែលនិងជំរុញ អោយគេអាចនិយាយភាសា ដោយទំនុកចិត្ត និងស្ទាត់ជំនាញ ដូចជនជាតិដើម។


ភាសាអង់គ្លេស ស៊េរី Junior

កម្មវិធីភាសាអង់គ្លេស សេរ៊ីJunior បានដាក់អោយដំណើរការ នៅលើប្រព័ន្ធ បណ្ណាល័យអនឡាញ។ កម្មវិធីនេះដើរតួជា កម្មវិធីជំនួយ សម្រាប់ជំនាញអានភាសា ក្នុងការអានសៀវភៅជាច្រើន ដែលការយកចិត្តទុកដាក់របស់សិស្ស នឹងត្រូវបាន ភ្ជាប់ទៅនឹងរឿង គួរឱ្យចាប់អារម្មណ៍ ដែលភ្ជាប់ផ្នែករៀន និងការកំសាន្ត ជាមួយគ្នា។.

កម្មវិធី បណ្ណាល័យអនឡាញ ស៊េរី Junior ផ្តោតទៅលើ ប្រធានបទផ្សេងៗ ជាច្រើនដែលទាក់ទងនឹង ការរៀបចំសង្គម។ កម្មវិធីនេះ មិនមុជជ្រៅក្នុងមុខវិជ្ជានីមួយៗទេ ប៉ុន្តែការផ្តោតសំខាន់ នៃកម្មវិធីនេះ គឺដើម្បីអភិវឌ្ឍសមត្ថភាព នៃការយល់ដឹងរបស់សិស្ស ជំនាញស្តាប់ សមត្ថភាពនៃការគិតត្រិះរិះមានហេតុផល សមត្ថភាពជួយខ្លួនឯងក្នុងការសិក្សា ហើយសំខាន់បំផុតនោះ គឺបង្កើតទម្លាប់ នៃការអានអក្សរសិល្ប៍ភាសាអង់គ្លេស។


ភាសាអង់គ្លេស ស៊េរី Senior

កម្មវិធីភាសាអង់គ្លេស ស៊េរី Senior ផ្តល់ជូនសិស្សានុសិស្ស ដែលចង់ទទួលបាន សមត្ថភាពអាន ភាសាអង់គ្លេស និងទទួលបានចំណេះដឹង ដ៏មានតម្លៃនៃវិទ្យាសាស្រ្តសង្គម តាមរយះសព្វវចនាធិប្បាយ ស្ថិតនៅក្រោមប្រព័ន្ធប្រតិបត្តិការ នៃកម្មវិធី បណ្ណាល័យ អនឡាញ។ កម្មវិធីសិក្សាទាំងអស់នេះ ត្រូវបានសំរបសំរួល ក្នុងប្រព័ន្ធបណ្ណាល័យអនឡាញ ដោយរួមមានរូបភាព និងនិយមន័យពាក្យនៅផ្នែកម្ខាង ហើយក៏មានភ្ជាប់ជាមួយ ប្រព័ន្ធសំលេងនិទានរឿង ជំនួយជាមួយរូបភាពតួអង្គផងដែរ។ គ្រូបង្រៀននិងសិស្ស អាចធ្វើការសន្ទនាពិភាក្សា អំពីប្រធានបទផ្សេងៗ ដែលសិស្សបានរៀនអាន ហើយពួកគេមានឱកាស បញ្ចូលការសន្ទនា និងការរិះគិត ជាភាសាអង់គ្លេស។.


កម្មវិធីសិក្សា TOEFL

កម្មវិធីសិក្សា TOEFL ជាផ្នែកមួយនៃកម្មវិធី បង្កើនសមត្ថភាពភាសាអង់គ្លេស ដែលនិងផ្ដល់ នូវលទ្ធផលល្អប្រសើរបំផុត សម្រាប់សិស្សនិស្សិត ដែលមានបំណង ចង់ត្រៀមលក្ខណៈ អោយបានគ្រប់គ្រាន់ សម្រាប់ប្រលងយក វិញ្ញាបនប័ត្រ TOEFL iBT ។ វគ្គសិក្សានេះ ផ្តោតសំខាន់ លើជំនាញ និងយុទ្ធសាស្រ្ត ក្នុងការប្រលងធ្វើតេស្ត ក៏ដូចជាការអានដើម្បីយល់ គំនិតចម្បង និងសេចក្តីលម្អិត ហើយអាចធ្វើសេចក្ដីសន្និដ្ឋាន និងការសង្ខេបបាន។ កម្មវិធីនេះ ក៏ផ្តល់ជូនថ្នាក់បង្រៀន ភាសាអង់គ្លេស អនឡាញ 1: 1 ដែលសិស្សអាចបង្កើន ជំនាញនិយាយ និងស្តាប់របស់ពួកគេ។ វគ្គសិក្សានេះ នឹងផ្តល់ឱ្យសិស្សនិស្សិត នូវឱកាសដើម្បីរៀបចំគម្រោង ម៉ោងសិក្សាផ្ទាល់ខ្លួន ដោយមិនរំខានដល់ ម៉ោងធ្វើការងារ ឬកាលវិភាគនៅសាលារៀន របស់ពួកគេទេ។ សិស្សដែលត្រូវការ ការអនុវត្តបន្ថែមទៀត ជាមួយផ្នែកនៃការអាន TOEFL នឹងមានឱកាសដើម្បីអាន និងយល់ពីអត្ថបទសិក្សា កាន់តែសុីជម្រៅទៀត។ ការណែនាំ និងការពន្យល់ របស់គ្រូបង្រៀន នឹងជួយអោយសិស្ស ត្រៀមលក្ខណៈ សម្រាប់ការប្រលង ធ្វើតេស្តនេះ ប្រកបដោយ ប្រសិទ្ធភាព និងមានយុទ្ធសាស្រ្ត ត្រឹមត្រួវបំផុត។.


កម្មវិធី TOEIC

គោលបំណងរបស់កម្មវិធីសិក្សា TOEIC គឺដើម្បីជួយសិស្ស ឱ្យបង្កើនសមត្ថភាព ភាសារបស់ពួកគេ ក្នុងគ្រប់ផ្នែកទាំងអស់ ដូចជាការនិយាយ ការអាន ការសរសេរ និងការស្តាប់។ កម្មវិធីសិក្សា TOEIC មិនត្រឹមតែរៀបចំសិស្ស អោយទទូលបានវិញ្ញាបនបត្រ និងការប្រលងធ្វើតេស្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បង្កើនសមត្ថភាពរបស់សិស្ស ក្នុងការសន្ទនា ជាភាសាអង់គ្លេស តាមរយៈមេរៀន តាមអ៊ិនធឺណិត 1:1 ផងដែរ។ គ្រប់ផ្នែកទាំងអស់ នៃការសិក្សា នឹងត្រូវបានផ្តោតសំខាន់ ក្នុងការផ្តល់មេរៀន ដ៏ល្អប្រសើរសម្រាប់សិស្ស ដែលត្រូវបានរៀបចំ យ៉ាងល្អសម្រាប់ ការប្រឡង TOEIC របស់ពួកគេ។.


IELTS

កម្មវិធីសិក្សា IETLS គឺជាវគ្គសិក្សាត្រៀមយក វិញ្ញាបនបត្រភាសា ដែលប្រើរយះពេលវែងឬខ្លី ដោយពឹងផ្អែកទៅលើ កម្រិតសមត្ថភាពភាសាអង់គ្លេសរបស់សិស្ស។ កម្មវិធីនេះ នឹងរៀបចំ អោយសិស្ស ត្រៀមលក្ខណះសម្រាប់ការប្រឡង IELTS តាមរយៈការផ្តោតជាយុទ្ធសាស្រ្ត បង្កើនសមត្ថភាព ក្នុងការអាន ការសរសេរ ស្តាប់ និងនិយាយ ស្របតាមស្ដង់ដារ នៃការប្រឡង IELTS ។.


©2024 Concordia International