TOEFL
កម្មវិធីសិក្សា TOEFL

កម្មវិធីសិក្សា TOEFL ជាផ្នែកមួយនៃកម្មវិធី បង្កើនសមត្ថភាពភាសាអង់គ្លេស ដែលនិងផ្ដល់ នូវលទ្ធផលល្អប្រសើរបំផុត សម្រាប់សិស្សនិស្សិត ដែលមានបំណង ចង់ត្រៀមលក្ខណៈ អោយបានគ្រប់គ្រាន់ សម្រាប់ប្រលងយក វិញ្ញាបនប័ត្រ TOEFL iBT ។ វគ្គសិក្សានេះ ផ្តោតសំខាន់ លើជំនាញ និងយុទ្ធសាស្រ្ត ក្នុងការប្រលងធ្វើតេស្ត ក៏ដូចជាការអានដើម្បីយល់ គំនិតចម្បង និងសេចក្តីលម្អិត ហើយអាចធ្វើសេចក្ដីសន្និដ្ឋាន និងការសង្ខេបបាន។ កម្មវិធីនេះ ក៏ផ្តល់ជូនថ្នាក់បង្រៀន ភាសាអង់គ្លេស អនឡាញ 1: 1 ដែលសិស្សអាចបង្កើន ជំនាញនិយាយ និងស្តាប់របស់ពួកគេ។ វគ្គសិក្សានេះ នឹងផ្តល់ឱ្យសិស្សនិស្សិត នូវឱកាសដើម្បីរៀបចំគម្រោង ម៉ោងសិក្សាផ្ទាល់ខ្លួន ដោយមិនរំខានដល់ ម៉ោងធ្វើការងារ ឬកាលវិភាគនៅសាលារៀន របស់ពួកគេទេ។ សិស្សដែលត្រូវការ ការអនុវត្តបន្ថែមទៀត ជាមួយផ្នែកនៃការអាន TOEFL នឹងមានឱកាសដើម្បីអាន និងយល់ពីអត្ថបទសិក្សា កាន់តែសុីជម្រៅទៀត។ ការណែនាំ និងការពន្យល់ របស់គ្រូបង្រៀន នឹងជួយអោយសិស្ស ត្រៀមលក្ខណៈ សម្រាប់ការប្រលង ធ្វើតេស្តនេះ ប្រកបដោយ ប្រសិទ្ធភាព និងមានយុទ្ធសាស្រ្ត ត្រឹមត្រួវបំផុត។.

កម្មវិធីប្រលង TOEFL

ថូហ្វល (TOEFL) មានន័យពេញថា (Test of English as a Foreign Language) ការធ្វើតេស្ត ភាសាអង់គ្លេស ជាភាសាបរទេស សម្រាប់អ្នកមិនមែនជា ជនជាតិដើម។ កម្មវិធី TOEFL គឺជាវិញ្ញាសារ ប្រលងតេស្ត ភាសាអង់គ្លេស ដែលមានការទទួលស្គាល់ យ៉ាងទូលំទូលាយបំផុត នៅក្នុងពិភពលោក តាមមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ច្រើនជាង 10.000 ក្នុងចំនោម 130 ប្រទេស ក្នុងនោះមាន អូស្ត្រាលី កាណាដា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។.


©2021 Concordia International