កម្មវិធីសិក្សាភាសាអង់គ្លេស
សេចក្ដីណែនាំ អំពីកម្មវិធី
កម្មវិធីភាសាអង់គ្លេស Concordia គឺជាកម្មវិធីសិក្សា ភាសាអង់គ្លេស ដ៏ស្វិតស្វាតល្អិតល្អន់បំផុត និងត្រូវបានបែងចែកជាពីរផ្នែក។ ផ្នែកដំបូងគឺជា ការខលវីឌីអូ ជួបតាមអ៊ីនធឺណេត ដើម្បី សន្ទនា 1: 1 ជាមួយគ្រូបង្រៀនជនជាតិដើម ដោយប្រើរយៈពេល 25 នាទី។ ផ្នែកទីពីរគឺ សិស្សត្រូវចំនាយពេល 25 នាទី សម្រាប់ការអាន សៀវភៅតាមអនឡាញ។ កម្មវិធីនេះ មានគោលដៅពន្លឿន សមត្ថភាព ភាសាអង់គ្លេស របស់សិស្សក្នុងគ្រប់ផ្នែកទាំងអស់ ក្នុងការស្តាប់ ការនិយាយ និងការអាន។ លើសជាងនេះទៅទៀត កម្មវិធីនេះ ក៏បំពេញនូវ តម្រូវការផ្សេងៗ របស់សិស្សផងដែរ ដូចជា ការបង្កើនសម្ថភាព នៃការសន្ទនា ជាភាសាអង់គ្លេស ការអភិវឌ្ឍន៍អាជីពការងារ ឬការត្រៀមរៀបចំប្រលងផ្សេងៗ ជាដើម។ ខាងក្រោមនេះ ជាគ្រោងទូទៅនៃកម្រិតថ្នាក់នីមួយៗ នៅក្នុងកម្មវិធីនេះ:
កម្មវិធីភាសាអង់គ្លេសនេះ មាន 9 កម្រិត ចាប់ពី 1 ដល់ 9 ។ កម្រិតនីមួយៗ ត្រូវបានរៀបចំឡើង តាមរបៀប ដែលសិស្ស និងទទូលបាន បទពិសោធន៍ ក្នុងការរីកចម្រើន ផ្នែកជំនាញភាសាអង់គ្លេស។ សិស្សនឹងត្រូវបាន ដាក់ចូលទៅក្នុង កម្រិតរបស់ពួកគេ យោងទៅតាម ការធ្វើតេស្ត ពិន្ទុលេកសាល (Lexile) និងកម្រិតរបស់ពួកគេ។
វគ្គសិក្សា
កម្មវិធីនីមួយៗ ត្រូវបានបែងចែក ជាវគ្គសិក្សាផ្សេងៗគ្នា។ សិស្សត្រូវឆ្លងកាត់ តម្រូវការលក្ខ័ណ្ឌ មួយចំនួន ដើម្បីបញ្ចប់វគ្គសិក្សា និងបានបំពេញថ្នាក់សិក្សា ដែលចាំបាច់ទាំងអស់ ដើម្បីបញ្ចប់កម្មវិធី។ វគ្គសិក្សានីមួយៗ នឹងត្រូវបាន បែងចែកជាថ្នាក់សិក្សា។ ហើយថ្នាក់សិក្សា នីមួយៗ ត្រូវបានបែងចែកជាពីរផ្នែក។ ផ្នែកទី 1 នៃមេរៀន គឺជាការបង្រៀន 1: 1 ជាមួយគ្រូបង្រៀន។ ផ្នែកទីពីរគឺជា មេរៀននៃការអាន តាមការណែនាំ។ ផ្នែកនីមួយៗ មានរយៈពេល 25 នាទី សរុបស្មើនឹង 50 នាទី សម្រាប់ថ្នាក់មួយ។ មិនថាគ្រូបង្រៀន និងសិស្ស នៅអនឡាញ ឬតាមអ៊ិនថឺណិតទេ យើងមើលការខុសត្រូវ ដល់សិស្សយ៉ាងយកចិត្តទុកដាក់។.

សេចក្ដីលម្អិតនៃវគ្គសិក្សា
នៅក្នុងវគ្គបង្រៀន យើងផ្តល់សៀវភៅ / មុខវិជ្ជាសិក្សា សម្រាប់សិស្ស ដើម្បីធ្វើការអាន និងឆ្លើយសំណួរ។ វាអាចមាន សៀវភៅច្រើន ក្នុងមួយវគ្គៗ។ នៅក្នុងពេលអាន យើងតម្រូវ ឱ្យមាន សៀវភៅមួយចំនួន ដែលសិស្សចាំបាច់ត្រូវអាន។ យ៉ាងហោចណាស់ សិស្សនិងត្រូវ តម្រូវអោយអានសៀវភៅ មួយឬពីរក្បាលជាចាំបាច់ ហើយសៀវភៅដែលនៅសល់ សិស្សអាច ជ្រើសរើស ដោយខ្លួនឯងបាន ឬដោយអ្នកត្រួតពិនិត្យបណ្ណាល័យអនឡាញ Curator។ ប្រសិនបើសិស្សមានបញ្ហា ក្នុងការជ្រើសរើសសៀវភៅ នោះអ្នកត្រួតពិនិត្យ បណ្ណាល័យ អនឡាញរបស់យើង នឹងផ្តល់យោបល់ដល់ពួកគេ។ យើងចង់ជម្រុញសិស្ស អោយមានការ ប្រឹងប្រែងខ្លាំង ប៉ុន្តែក៏ទៅតាម មួយជំហានម្ដងៗផងដែរ។ សម្រាប់សិស្ស ដែលអាចមាន សមត្ថភាពលើសពី គោលកំណត់នោះ នឹងទទួលបានរង្វាន់លើកទឹកចិត្ត។.