-->
កម្មវិធីសិក្សា TOEIC
កម្មវិធី TOEIC

គោលបំណងរបស់កម្មវិធីសិក្សា TOEIC គឺដើម្បីជួយសិស្ស ឱ្យបង្កើនសមត្ថភាព ភាសារបស់ពួកគេ ក្នុងគ្រប់ផ្នែកទាំងអស់ ដូចជាការនិយាយ ការអាន ការសរសេរ និងការស្តាប់។ កម្មវិធីសិក្សា TOEIC មិនត្រឹមតែរៀបចំសិស្ស អោយទទូលបានវិញ្ញាបនបត្រ និងការប្រលងធ្វើតេស្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បង្កើនសមត្ថភាពរបស់សិស្ស ក្នុងការសន្ទនា ជាភាសាអង់គ្លេស តាមរយៈមេរៀន តាមអ៊ិនធឺណិត 1:1 ផងដែរ។ គ្រប់ផ្នែកទាំងអស់ នៃការសិក្សា នឹងត្រូវបានផ្តោតសំខាន់ ក្នុងការផ្តល់មេរៀន ដ៏ល្អប្រសើរសម្រាប់សិស្ស ដែលត្រូវបានរៀបចំ យ៉ាងល្អសម្រាប់ ការប្រឡង TOEIC របស់ពួកគេ។.

TOEIC

អស់រយៈពេលជាង 30 ឆ្នាំមកហើយ ការប្រលងធ្វើតេស្ត TOEIC ® Listening (ការស្តាប់) និង Reading (ការអាន) បានកំណត់ស្តង់ដា សម្រាប់វាយតម្លៃ កម្រិតសមត្ថភាពភាសាអង់គ្លេស ដែលអាចប្រើប្រាស់បាន នៅកន្លែងការងារ។ សព្វថ្ងៃនេះវាគឺជា កម្មវិធីវាយតម្លៃ ឈានមុខគេ លើជំនាញក្នុងការអាន និងស្តាប់ភាសាអង់គ្លេស សម្រាប់កន្លែងធ្វើការ នៅទូទាំងពិភពលោក។.

  • ការត្រៀមខ្លួនសម្រាប់អាជីពការងារ: រៀបចំសិស្ស ដើម្បីប្រកួតប្រជែង ក្នុងកំលាំងពលកម្ម ជាសកលលើឆាកអន្តរជាតិ។.

  • កន្លែងរកការងារធ្វើ: កំណត់អ្នកដែលមានជំនាញ ដើម្បីទទួលបានជោគជ័យ ក្នុងការសិក្សា នៅសាលារៀន និងនៅក្នុងអាជីវកម្ម។.

  • ប្រសិទ្ធភាពកម្មវិធី: ថ្លឹងថ្លែងការវិវត្តន៍ និងសមត្ថភាព ភាសាអង់គ្លេស របស់សិស្ស។.

  • ការអភិវឌ្ឍកម្មវិធី: វាយតម្លៃប្រសិទ្ធភាព នៃកម្មវិធីភាសាអង់គ្លេស របស់សិស្ស។.

  • បង្កើនការចុះឈ្មោះចូលរៀន: ទាក់ទាញនិស្សិត ដែលអាចអភិវឌ្ឍជំនាញ ដើម្បីទទួលបាន ជោគជ័យនៅកន្លែងធ្វើការ។.

©2024 Concordia International