បណ្ណាល័យអនឡាញ
អំពីបណ្ណាល័យអនលាញ
ការសិក្សាបានបង្ហាញថា ការអាន សម្រាប់ការកំសាន្តសប្បាយ អាចមានឥទ្ធិពលល្អច្រើន សម្រាប់កាអប់រំ របស់អ្នកសិក្សាទូទៅ។ សិស្សដែលសប្បាយរីករាយ ក្នុងការអាន សំរាប់ការកំសាន្ដ មានសមត្ថភាពល្អប្រសើរ លើការសិក្សា។ មិនត្រឹមតែ នៅក្នុងថ្នាក់រៀន ប៉ុណ្ណោះទេ ថែមទាំង ក្នុងជីវភាព ប្រចាំថ្ងៃទៀតផង។
កូនរបស់ខ្ញុំក្មេងពេក មិនអាចអានបាន
សិស្សដែលមានអាយុក្មេង ក៏អាចប្រើបណ្ណាល័យអនឡាញបាន ដោយមានប្រព័ន្ធសំឡេង របស់យើង ដើម្បីស្ដាប់ និងសិស្សអាចអានឮៗតាម។ ក្នុងសៀវភៅនីមួយៗ មានសំលេង ដើម្បីធ្វើឱ្យ សិស្សមានអារម្មណ៍រំភើប! សិស្សអាយុក្មេងៗ នឹងរៀនបានត្រឹមត្រូវ ដោយមានបរិយាកាស សប្បាយរីករាយ តាមរយៈការស្តាប់ ការបញ្ចេញសំឡេង ពីជនជាតិដើម ដ៏ត្រឹមត្រូវ និងគួរអោយចាប់អារម្មណ៍។